សេវាកម្មកែទម្រង់ច្រមុះ

បច្ចុប្បន្ននេះមជ្ឈមណ្ឌល “ដាសាលីង” ទទួលបានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវចាស់ថ្មី ជិតឆ្ងាយ និងជាពិសេសគឺមានភ្ញៀវបរទេសអញ្ចើញមកទទួលយកសេវាកម្មនេះច្រើនណាស់ដែលមានដូចជា៖ • វះកាត់លើកខ្ទង់ច្រមុះតាមទម្រង់ S-line • វះកាត់លើកខ្ទង់ច្រមុះ Keosan Korean • វះកាត់លើកខ្ទង់ច្រមុះឆ្អឹងត្រចៀក • វះកាត់លើកខ្ទង់ច្រមុះឆ្អឹងត្រចៀកសិប្បនិមិត្ត • វះកាត់ច្រមុះ Open (វះបើក) ដាក់ខ្ទង់ច្រមុះ + កោសិកាផ្សំ • វះកាត់ដកខ្ទង់ច្រមុះ DAZLING BEAUTY CENTER ជាមជ្ឈមណ្ឌលដែលមានទំនួលខុសត្រូវរាល់បញ្ហារបស់បងប្អូន នឹងមិនធ្វើអោយបងប្អូនខកបំណងឡើយ។ សេវាកម្មវះកាត់កែច្រមុះគឺត្រូវបានធ្វើដោយម៉ាដាមផ្ទាល់ បន្ទាប់ពីវះកាត់រួចបងប្អូននឹងទទួលបានទម្រង់មុខស្អាតបែបធម្មជាតិ មុខមានហុងស៊ុយ ជួយលើករាហ៍សី និងជាសេវាកម្មដែលកំពុងតែពេញនិយមខ្លាំងសម្រាប់មិត្តនារីៗជាច្រើនក្នុងពេលបច្ចុប្បន្ន។ រាល់ការអញ្ចើញមកទទួលសេវាកម្មច្រមុះដោយគោរពតាមលក្ខខណ្ឌបងប្អូននឹងទទួលបានការបញ្ចុះតំលៃជាពិសេសពី DAZLING BEAUTY CENTER (20% to 30%)។...

សេវាកម្មបូមខ្លាញ់ពេញមួយតួខ្លួន

សម្រាប់អតិថិជនដែលមានបំណងចង់បានរូបរាងស្រឡូនស្អាតដោយមិនចង់ចំណាយពេលយូរ គឺអាចអញ្ចើញមកមជ្ឈមណ្ឌលថែរក្សាសម្ផស្សដាសាលីងបាន យើងខ្ញុំមានសេវាកម្មបូមខ្លាញ់ដែលមានប្រសិទ្ធិភាពខ្ពស់ និងចំណាយពេលខ្លី។ ការបូមខ្លាញ់គឺជាវិធីសាស្រ្តថ្មីមួយដែលជួយអោយមិត្តៗនារីទទួលបានរាងស្លីម ក្បាលពោះរាបស្មើ ចង្កេះអង្ក្រង (ចំណាយពេលត្រឹមតែជាងមួយម៉ោងតែប៉ុណ្ណោះ) ធានាថាបូមភ្លាម ស្រកភ្លាម និងមិនបង្ករអោយមានការឈឺចាប់នោះទេ ជាពិសេសបងប្អូនអតិថិជនទាំងអស់គ្នានឹងទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីម៉ាដាមផ្ទាល់ទៀតផង។ បច្ចុប្បន្ននេះគឺមជ្ឈមណ្ឌលយើងខ្ញុំមានសេវាកម្មបូមខ្លាញ់គ្រប់តំបន់ទៅតាមតម្រូវការរបស់អតិថិជន ហើយយើងប្រើប្រាស់ម៉ាស៊ីនទំនើប PHAL SYSTEM by Local Anesthesia ក្នុងការបូមខ្លាញ់ ការបូមខ្លាញ់សម្រករាងដែលទទួលបានការគាំទ្រខ្លាំងមានដូចជា៖ • ខ្លាញ់ដៃ – Liposuction Arms • ខ្លាញ់ជើង – Liposuction Legs • ខ្លាញ់ភ្លៅ – Liposuction Thighs • ខ្លាញ់បឿក – Liposuction Double Chin ចំណែក Buccal Fat Removal គឺជាការវះកាត់ខ្លាញ់ថ្ពាល់សំរាប់អតិថិជនដែលមានថ្ពាល់ធំយារធ្លាក់ សេវាកម្មនេះជួយធ្វើអោយអតិថិជនមានទម្រង់មុខស្អាត មុខតូចជាងមុន និងស្បែកមុខតឹងណែនទៀតផង។...

សេវាកម្មចាក់ FILLER

ការចាក់ Fillers គឺមានច្រើនប្រភេទទៅតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នា សេវាកម្មនេះគឺអាចជួយលុបបំបាត់បញ្ហាផ្សេងៗដូចជា៖ • ការចាក់ Filler ដើម្បីជួយបំពេញចន្លោះខ្វះខាតនៅលើផ្ទៃមុខ និងដងខ្លួនដែលមិនបង្ករអោយមាន ផលប៉ះពាល់ដល់សុខភាពស្បែកនោះទេ • ការចាក់ Filler ដើម្បីបំពេញដើមទ្រូងអោយណែនស្អាត • ការចាក់ Filler ដើម្បីបំពេញត្រគាកអោយណែនក្បំស្អាត សេវាកម្មនេះគឺលឿន មិនមានការឈឺចាប់ មិនហើម បងប្អូននឹងទទួលបានលទ្ធផលភ្លាមៗបន្ទាប់ពីធ្វើជាមួយ DAZLING BEAUTY CENTER។ មជ្ឈមណ្ឌលថែរក្សាសម្ផស្សយើងខ្ញុំតែងតែផ្តល់តំលៃពិសេសជូនអតិថិជន (ចំណែកប្រភេទថ្នាំសម្រាប់ចាក់ Filler គឺមានការធានាជូនបងប្អូន ជាថ្នាំដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតគឺនាំចូលពីកូរ៉េ និងប្រទេសអាមេរិច)។...

សេវាកម្មព្យូរសេរ៉ូមវីតាមីនធ្វើអោយស្បែកស

សេវាកម្មនេះជំនួយដល់ស្បែកច្រើនណាស់ ជាពិសេសគឺជួយអោយស្បែកពេញមួយតួខ្លួនរបស់បងប្អូនសស្អាត និងក្មេងជាងវ័យ។ អត្ថប្រយោជន៍របស់សេវាកម្មព្យួរសេរ៉ូមសាច់ស្អាតគឺជួយអោយស្បែកឆាប់ប្លែក៖ • ធ្វើអោយស្បែកសបែបស៊ីជំពូ • ផ្តល់វីតាមីនខូឡាជែនដល់ស្បែក • ផ្តល់សារជាតិចិញ្ចឹមដែលជួយអោយស្បែកមានសំណើម • ជួយដោះស្រាយស្បែកដែលមានបញ្ហា ស្បែកក្រហម ស្បែកមានស្នាមផ្សេងៗ… • ជួយការពារស្បែកពីពន្លឺថ្ងៃបានល្អ • ជួយធ្វើអោយស្បែកស្អាតចេញពីខាងក្នុង • ប្រើប្រាស់វីតាមីនល្អៗដើម្បីអោយស្បែកស្អាតដោយសុវត្ថិភាព • ល្អខ្លាំងសម្រាប់បងៗដែលមានស្បែកខ្មៅស្រអាប់ពីកំណើត...

PLAGENTIC

ការថែរក្សាសុខភាពស្បែក & សម្រស់តាមបែបវេជ្ជៈសាស្រ្ដដោយប្រើកោសិកាដើមរបស់មនុស្សដើម្បីជំនួយដល់ស្បែក៖ • កាត់បន្ថយស្បែកពីការយារធ្លាក់ • កាត់បន្ថយស្នាមជ្រីវជ្រួញលើស្បែក • កាត់បន្ថយស្បែកដែលងាយប្រត្តិកម្ម • ជួយផ្ដល់ជាតិទឹកដល់ស្បែក • ជួយបង្កើតខូឡាជេនដល់ស្បែក • ជួយបណ្តឹងស្បែកមុខអោយតឹងណែន • ជួយធ្វើអោយស្បែកមុខសស្អាត និងក្មេងជាងវ័យ • ជួយលើកសម្រស់ជុំវិញបរិវេនផ្ទៃមុខ • មិនមានការឈឺចាប់ពេលធ្វើ • ទទួលបានលទ្ធផលក្នុងសប្តាហ៍ទីមួយបន្ទាប់ពីធ្វើរួច • ប្រើប្រាស់ថ្នាំសុទ្ធដែលនាំចូលពីប្រទេសកូរ៉េ (ម៉ាកល្បីៗក្នុងប្រទេសកូរ៉េ)...

BODY SLIM

សេវាកម្មចាក់សម្រកពេញមួយតួខ្លួនគឺជាសេវាកម្មដែលពេញនិយមបំផុតក្នុងពេលបច្ចុប្បន្ន សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានរូបរាងដែលស្លីម ស្គមបែបមានរាង មិនមានខ្លាញ់ច្រើនដែលធ្វើអោយពិបាកក្នុងការស្លៀកពាក់។ DAZLING BEAUTY CENTER មានសេវាកម្មសម្រករាងដោយការចាក់សម្រក និងដាក់សេរ៉ូមសម្រក។ បងប្អូនគ្រាន់តែចំណាយពេលបន្តិចជាមួយមជ្ឈមណ្ឌលយើងខ្ញុំ បងប្អូននឹងទទួលបានរូបរាងថ្មីមួយដែលស្អាតធ្វើដោយអ្នកជំនាញ ធានាសុវត្ថិភាពជូនបងប្អូនទាំងអស់គ្នា ព្រោះមជ្ឈមណ្ឌលមានបទពិសោធន៍យូរឆ្នាំក្នុងការផ្តល់ជូនសេវាកម្មនេះ តម្លៃសមរម្យ និងទទួលបានការមើលថែយ៉ាងដិតដល់ពីខាងមជ្ឈមណ្ឌល ទៀតផង។...

សេវាកម្មព្យាបាលមុខមុន

បញ្ហាមុខមុនគឺជាបញ្ហាដែលគ្រប់ស្រទាប់យុវវ័យកំពុងជួបប្រទះ ចំណែកវិធីព្យាបាលក៏អាស្រ័យលើបច្ចេក ទេសរបស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនីមួយៗ DAZLING BEAUTY CENTER មានជំនាញច្បាស់លាស់ក្នុងការព្យាបាលស្បែកមុខដែលមានមុន មិនថាមុនតូច មុនធំ មុនផ្ទុះ… សម្រាប់បងប្អូនដែលប្រតិកម្មនឹងផលិតផលក៏យើងអាចព្យាបាលបាន។ សេវាកម្មនេះគឺព្យាបាលតាមប្រភេទស្បែកមុខ មានប្រសិទ្ធិភាពខ្ពស់ និងធានាថាបាត់មុនក្នុងរយៈពេលខ្លី (តម្រូវអោយគ្រប់អតិថិជនធ្វើតាមវេជ្ជបញ្ជារបស់មជ្ឈមណ្ឌលទើបមិនមានបញ្ហាតាមក្រោយ)។ សម្រាប់ការព្យាបាលស្បែកមុខគឺមានច្រើនប្រភេទ៖ • ការបូមយកកោសិដើមពីក្នុងខ្លួនលាយជាមួយថ្នាំ រួចដើរម្ជុលដើម្បីលុបបំបាត់ស្នាម • ការបញ្ជូលវីតាមីនដែលជួយបណ្តេញជាតិពុលចេញពីស្បែកមុខ • ការចាក់ថ្នាំបំបាត់មុន (ធានាក្រៀមក្នុងរយៈពេលពីរថ្ងៃ)...

ការចាក់ BOTOX

BOTOX គឺមានច្រើនប្រភេទណាស់ បងប្អូនអាចជ្រើសរើសតាមតម្រូវ (BOTOX ដែលយើងប្រើប្រាស់គឺសុទ្ធតែនាំចូលដែលជាម៉ាកល្បីក្នុងប្រទេសកូរ៉េ និងអាមេរិច) មានដូចជា៖ • ចាក់ Botox ដើម្បីទទួលបានទម្រង់មុខ V-shape • ចាក់ Botox សម្រកសាច់ដុំដៃ សាច់ដុំជើង និងសាច់ដុំថ្ពាល់ • ចាក់ Botox បំបាត់ក្លិនញើស (ក្លិនក្លៀក ក្លិនខ្លួន) • ចាក់ Botox ទាញលើកទម្រង់មុខទៅតាមតម្រូវការរបស់ភ្ញៀវ (ទាញថ្ពាល់ ទាញចិញ្ចើម…) • Botox ចាក់បំបាត់រាល់ស្នាមជ្រួញលើផ្ទៃមុខមានដូចជា៖ ថ្ងាស ថ្ពាល់ កន្ទុយភ្នែក ច្រមុះ… គ្រប់ការចាក់ Botox នៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សដាសាលីងគឺធានាជូនបងប្អូន និងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។...

សេវាកម្មវះកាត់ខ្ទង់ច្រមុះគ្រប់ប្រភេទ

សេវាកម្មវះច្រមុះគឺជាសេវាកម្មដែលមជ្ឈមណ្ឌលទទួលបានភាពជោគជ័យ និងល្បីល្បាញខ្លាំងជាងគេ យើងទទួលបានប្រជាប្រិយភាពពីអតិថិជនគ្រប់ៗគ្នា។ ការវះកាត់កែទម្រង់ច្រមុះពិតជាមានសារៈសំខាន់ណាស់មុនពេលបងប្អូនធ្វើការសម្រេចចិត្ត គឺប្រាកដណាស់បងប្អូននឹងស្វែរកកន្លែងដែលផ្តល់ទំនុកចិត្តខ្ពស់បំផុត កន្លែងដែលមានទំនួលខុសត្រូវរាល់បញ្ហារបស់បងប្អូន។ DAZLING BEAUTY CENTER នឹងមិនធ្វើអោយបងប្អូនខកបំណងឡើយ។ សេវាកម្មវះកាត់កែច្រមុះគឺត្រូវបានធ្វើដោយម៉ាដាមផ្ទាល់ បន្ទាប់ពីវះកាត់រួចបងប្អូននឹងទទួលបានទម្រង់មុខស្អាតបែបធម្មជាតិ មុខមានហុងស៊ុយ ជួយលើករាហ៍សី និងជាសេវាកម្មដែលកំពុងតែពេញនិយមខ្លាំងសម្រាប់មិត្តនារីៗជាច្រើនក្នុងពេលបច្ចុប្បន្ន។ បន្ថែមជាងនេះគឺ DAZLING BEAUTY CENTER បាននាំចូលខ្ទង់ច្រមុះជាច្រើនប្រភេទដើម្បីបំពេញតម្រូវតាមទម្រង់មុខរបស់អតិថិជន ខ្ទង់ច្រមុះដែលមជ្ឈមណ្ឌលបាននឹងកំពុងប្រើប្រាស់គឺសុទ្ធតែជាខ្ទង់ច្រមុះដែលនាំចូលមកពីក្រៅប្រទេស ធានាគុណភាព សុវត្ថិភាព ជាពិសេសគឺធានាជូនលើការដោះស្រាយរាល់បញ្ហាគ្រប់កាលៈទេសៈជូនបងប្អូនទាំងអស់គ្នា។...

សេវាកម្មជម្រុះរោមដោយការប្រើម៉ាស៊ីន LASER

ក្នុងសម័យកាលនេះមិនថានារី ឬបុរសនោះទេ ពួកគេសុទ្ធតែស្រលាញ់ការមើលថែខ្លួនពីចុងជើងដល់ចុងសក់ ការជម្រុះរោមគឺជាផ្នែកមួយដ៍សំខាន់ បងប្អូនមួយចំនួនធំដែលបានទទួលយកសេវាកម្មនេះនៅ DAZLING BEAUTY CENTER គឺពេញចិត្តជាខ្លាំងដោយសារមជ្ឈមណ្ឌលប្រើប្រាស់ម៉ាស៊ីនធំ និងទំនើបក្នុងការបាញ់ជម្រុះរោមគ្រប់កន្លែង ម៉ាស៊ីននេះគឺនាំចូលមកពីក្រៅប្រទេស មានប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់បាក់តេរីគ្រប់កន្លែងដែលមានរោម ជួយជម្រុះរោមបានស្អាត ដកបានដល់ឬសគល់របស់រោមគ្រប់តំបន់ ជាពិសេសគឺព្យាបាលក្លៀកដែលមានពកកន្ទួលទៀតផង។ លក្ខណៈពិសេសរបស់ការជម្រុះរោមនៅមជ្ឈមណ្ឌលយើងខ្ញុំគឺអតិថិជននឹងទទួលបានការព្រឹក្សាយោបល់លម្អិតពីរបៀបថែទាំស្បែក ក្រោយជម្រុះរោមរួចគឺយើងមានលក់ផលិតផលបំប៉នដែលជួយអោយស្បែកទន់ម៉ត់រលោងផងដែរ (មានម៉ាស់ Bikini និងស្រ្កាប់ Bikin)។...

Scroll to top