គ្រប់សេវាកម្មគឺខាងមជ្ឈមណ្ឌលធានាសុវត្ថិភាពជូនបងប្អូនទាំអស់គ្នា មជ្ឈមណ្ឌលយើងខ្ញុំក៏ធ្វើការប្រកបដោយក្រមសិលធម៌ និងវិជ្ជាជីវៈ។ សម្រាប់វេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលគឺជាជនជាតិខ្មែរ លោកស្រីបានបញ្ចប់ការសិក្សាផ្នែកកែសម្ផស្សជាច្រើនវគ្គ ទទួលបានសញ្ញាប័ត្រពីប្រទេសកូរ៉េ ថៃ វៀតណាម និងបានទទួលការបណ្តុះបណ្តាលបន្ថែមទៀតជាមួយគ្រូពេទ្យជំនាញជនជាតិរ៉ុស្ស៊ី កាណាដា និងសហរដ្ឋអាមេរិចទៀតផង។

បន្ថែមពីលើនេះទាក់ទងទៅនឹងផលិតផលថ្នាំគ្រប់ប្រភេទដែលមជ្ឈមណ្ឌលបាននឹងកំពុងប្រើប្រាស់ជូនដល់អតិ ថិជនគឺសុទ្ធតែជាថ្នាំដែលត្រូវបានក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាទទួលស្គាល់យ៉ាងត្រឹមត្រូវ (យើងនាំចូលថ្នាំពីប្រទេសផ្សេងៗដូចជា៖ ជប៉ុន កូរ៉េ ស្វីស តៃវ៉ាន់ សហរដ្ឋអាមេរិច…)។ ចំនែកប្រភេទជ័រសេឡិកូ អ៊ីនផ្លេតសំរាប់ធ្វើវះកាត់ច្រមុះ ចង្កា របស់យើងខ្ញុំគឺនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិច និងប្រទេសកូរ៉េដែលអាចប្រើប្រាស់ និងផ្សំក្នុងខ្លួនមនុស្សយើងរហូតបានមួយជីវិត ធានាគ្មានផលប៉ះពាល់ធ្វើអោយធ្លុះធ្លាយចេញមកខាងក្រៅនោះទេ។

លក្ខណៈពិសេសផ្សេងទៀតរបស់ពួកយើងគឺការកែទម្រង់មុខអតិថិជនអោយស្អាតបែបធម្មជាតិប្រកបដោយចំណេះ ជំនាញខ្ពស់ និងមានបទពិសោធន៍យូរឆ្នាំសម្រាប់សេវាកម្មនីមូយៗ។ ច្រើនជាងនេះគឺយើងមានសេវាកម្មព្យាបាលមុខមុនគ្រប់ប្រភេទ មុខជាំ មុខអាច់រុយ និងមុខមានស្លាកស្នាម ធានាមិនមានករកើតឡើងវិញក្រោយព្យាបាល។

ចំណែកផ្នែកថែរក្សាស្បែកដងខ្លួនគឺយើងមានសេវាកម្មច្រើនប្រភេទដូចជា៖
• បច្ចេកទេសជួយធ្វើអោយស្បែកសភ្លឺរលោង
• សេវាម្មធ្វើអោយស្បែកទន់ម៉ត់ខៃ
• សេវាកម្មធ្វើអោយសាច់ចាំ មិនយារធ្លាក់ មិនជ្រួញ…

គ្រប់សេវាកម្មថែរក្សាស្បែកគឺបានទទួលការគាំទ្រច្រើនណាស់ពីអតិថិជនពីគ្រប់ជាតិសាសន៍ជិតឆ្ងាយ អតិថិជនចាស់ថ្មី ដោយសារតែគ្រឿងបរិក្ខារបស់មជ្ឈមណ្ឌលគឺទំនើបនាំចូលពីក្រៅប្រទេស ភាគ

មជ្ឈមណ្ឌលថែរក្សាសម្ផស្សយើងខ្ញុំក៏ទទួលបានមតិយោបល់ល្អៗពីគ្រប់អតិថិជន ពួកគេពិតជាសប្បាយចិត្តនឹងការទទួលយកសេវាកម្មនៅទីនេះដោយសារតែយើងមានការផ្តល់ជូនការព្រឹក្សាយោបល់ដោយមិនគិតថ្លៃ បុគ្គលិក រុះរាយរាក់ទាក់…។ យើងខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ដែរតែងតែគាំទ្រ និងជឿទុកចិត្តលើពួកយើងតាំងពីដើមមករហូតដល់ពេលនេះ។

ស្អាត ជឿជាក់ និងសុវត្ថិភាព!