អំពី DAZLING BEAUTY CENTER

DAZLING BEAUTY CENTER គឺជាមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលទទួលបានប្រជាប្រិយភាពខ្លាំងពីគ្រប់ស្រទាប់យុវវ័យ និងវ័យកណ្តាល។ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដាសាលីងរបស់យើងខ្ញុំមានទីតាំងស្ថិតនៅក្នុងទីរូមខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយប៉ែត) ដែលត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិត ទឹម ស៊ីណា (បង្កើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩)។ ទន្ទឹមនឹងនេះមជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់យើងខ្ញុំគឺមានសេវាកម្មទៅលើការកែសម្រស់ជាច្រើនមុខដែលទទួលបានការចាប់អារម្មណ៍ពីអតិថិជនក្នុងស្រុក និងក្រៅស្រុកផងដែរ។

ចក្ខុវិស័យ

ដើម្បីក្លាយជាគ្លីនិកដែលល្បីឈ្មោះទូទាំងខេត្តបន្ទាយមានជ័យ និងដើម្បីបានការទទួលស្គាល់ស្នាដៃឆ្នើមពីគ្រប់ស្រទាប់អតិថិជន។

បេសកកម្ម
ដើម្បីផ្តល់ជូននូវទំនុកចិត្តខ្ពស់បំផុតទៅកាន់អតិថិជន និងការផ្តល់ជូនសេវាកម្មវះកាត់ប្រកបដោយចំណេះជំនាញតាមស្តង់ដា ជាពិសេសគឺផ្តល់ស្នាមញញឹមជូនដល់បងប្អូនបន្ទាប់ពីទទួលសេវាកម្មនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សដាសាលីង។
គុណតម្លៃ

ស្អាតពិត ជឿជាក់ សុវត្ថិភាព ការប្តេជ្ញាចិត្ត និងមានទំនាក់ទំនងល្អជាមួយអតិថិជនគ្រប់ៗគ្នា។